SEDA Shop

Monday, May 9, 2016

រឿង​សម្ងាត់​ទាំង​៤​យ៉ាង​ ដែល​អ្នក​មិន​គួរ​​ឲ្យ​អ្នក​ដទៃ​ដឹង​នៅ​កន្លែង​ធ្វើការ​​នោះ​ឡើយ


តើអ្នកស្គាល់អ្នករួមការងារជាមួយអ្នកដល់កម្រិតណា? តែយ៉ាងណាក៏ដោយមិនថាអ្នកស្គាល់ពួកគេដល់កម្រិតណានោះទេ អ្នកគួរតែកុំបើកទូលាយជាមួយពួកគេខ្លាំងពេកដូចជារឿងខាងក្រោមនេះ៖

១) និយាយពីការយល់ឃើញជាពិសេសគឺទាក់ទងទៅនឹងនយោបាយ៖ កន្លែងធ្វើការមិនមែនជាសម្រាប់ពិភាក្សារឿងទាំងអស់នេះនោះទេ ហើយអ្នករួមការងារជាមួយអ្នកក៏មិនប្រាកដថាមានការយល់ឃើញដូចអ្នកនោះដែរ បន្ថែមពីលើនោះទៅទៀត ការពិភាក្សាទៅរឿងទាំងអស់នោះនៅកន្លែងធ្វើការក៏មិនបានផ្ដល់ប្រយោជន៍អីណាស់ណាដល់អ្នកនោះដែរ។ តែផ្ទុយទៅវិញ វាបានធ្វើឲ្យអ្នកខាត់បង់ពេលវេលាក្នុងការបំពេញការងារ ហើយនាំឲ្យថ្នាក់លើសម្គាល់ឃើញពីចំណុចអសកម្មរបស់អ្នក។

២) រឿងប្រាក់ខែ៖ អ្នកមិនគួរបើកទូលាយពីរឿងនេះនោះទេ ព្រោះថាវាអាចនាំឲ្យមានភាពច្របូកច្របល់នៅក្នុងក្រុមហ៊ុនដោយមានការមិនពេញចិត្តពីបុគ្គលិកផ្សេងរឿងប្រាក់ខែមិនស្មើគ្នា ឬអាចធ្វើឲ្យពួកគេច្រណែនឬចំអកឡកឡឺយជាដើម។

៣) បញ្ហាសុខភាព៖ នៅពេលដែលអ្នកនិយាយយូរៗម្ដង វាមិនមែនជាបញ្ហានោះទេ តែប្រសិនបើអ្នកនិយាយរអ៊ូរទាំរាល់ថ្ងៃ ក៏គ្មាននរណាម្នាក់ចង់ស្ដាប់អ្នកនោះដែរ ជាពិសេសគឺបញ្ហាបន្តិចបន្តួចតែអ្នកធ្វើឲ្យវាមើលទៅហាក់បីដូចជារឿងធំ។

៤) បញ្ហាផ្ទាល់ខ្លួន៖ អ្នកមិនគួរណាហែកកកាយរឿងផ្ទាល់ខ្លួន ឬរឿងគ្រួសារទៅប្រាប់អ្នករួមការងារជាមួយនោះទេ ទាល់តែម្នាក់នោះគឺជាមនុស្សដែលអ្នកស្និទ្ធជាមួយបំផុតនិងទុកចិត្តគេបំផុតដែរ បើពុំនោះទេ អ្នកនឹងអាចមានភាពស្ដាយក្រោយបាន៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

0 comments:

Post a Comment