រូបគំនូរពណ៌វត្តភ្នំមុនឆ្នាំ១៩៦០ ព្រះចេត្យី និង ជណ្តើរស្ពាននាគឡើងវត្តភ្នំ
រាជធានីភ្នំពេញជាទីក្រុងសំខាន់ជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន តែងតែប្រាថ្នាមកទស្សនាទីក្រុងនេះយ៉ាងហោចណាស់ ឲ្យបានម្តងក្នុងមួយជីវិតដែរ ប៉ុន្តែប្រវត្តិរឿងដែលទាក់ទងនិងព្រះរាជធានីនេះ និងការកសាងឡើងនៅសម័យណា ហើយនរណាជាអ្នកសាងសង់នោះ មិនមាននរណាបានដឹងពិតប្រាកដនៅឡើយទេ ។ អ្នកបុរាណវិទ្យានិងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរដ៏ល្បីល្បាញ បានឲ្យដឹងនូវប្រវត្តិរឿង នៃការកកើតទីក្រុងដ៏ចំណាស់នេះដូចតទៅ :
សំអាងទៅលើព្រះរាជពង្សាវតាខ្មែរ ទីក្រុងភ្នំពេញយើងសព្វថ្ងៃនេះ ត្រូវបានស្ថាបនាឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១៥ នៃគ្រិស្តសករាជ ពោលគឺ មានប្រវត្តិសាស្ត្រផ្ទាល់របស់ខ្លួនជិត ៥ សតវត្សរ៍ មកហើយ ។ រីឯអ្នកសាងសង់ គឺព្រះបាទពញាយ៉ាត ។ ក៏ប៉ុន្តែថ្វីត្បិតតែត្រូវបានស្ថាបនាឡើង នៅសតវត្សរ៍ទី១៥ នៃគ្រិស្តសករាជមែន ស្លាកស្នាមនៃការកាន់កាប់តំបន់ភ្នំពេញ ឬជុំវិញទីតាំងសព្វថ្ងៃនេះ ត្រូវបានធ្វើឡើងយ៉ាងហោចណាស់ក៏ ១០០០ឆ្នាំមុនគ្រឹស្តសករាជដែរ ដោយបុព្វបុរសខ្មែរយើង នៅជំនាន់នោះស្ថិតក្នុងយុគលោហធាតុ ។ ការរកឃើញនូវឧបករណ៍ប្រើប្រាស់ដូចជា ពូថៅធ្វើអំពីថ្មរំលីង (ចុងយុគសំរឹទ្ធិ) ចង្ក្រង់ដំរីនិងកងដៃកងជើងសំរឹទ្ធិ នៅខេត្តកណ្តាលជាសក្ខីភាពស្រាប់ ។
គួររំលឹកឡើងវិញថា នាសម័យប្រវត្តិសាស្ត្រ តំបន់រាជធានីភ្នំពេញនេះ ក៏មានទំនាក់ទំនងផ្នែកវប្បធម៌ នយោបាយនិងសេដ្ឋកិច្ចជាមួយបរទេសដែរ ក៏ប៉ុន្តែ ក៏ប្រហែលជាពុំមែនត្រង់ៗតែម្តងទេ ដូចខ្មែរនៅកម្ពុជាក្រោមឬខ្មែររស់នៅតាមឆ្នេរ នៃឈូងសមុទ្រសៀមសព្វថ្ងៃ ។ ប្រជាជនខ្មែរយើងដែលរស់នៅជាយនៃព្រះរាជធានីនេះ បានទទួលនូវវប្បធម៌ក្លិង្គដែលបានហូរចូលពីសមុទ្រ ជ្រាបចូលយ៉ាងជ្រៅក្នុងផ្ទៃនៃដែនដីខ្មែរ ... ។ ការសន្និដ្ឋាននេះសំអាងទៅលើកាក់រ៉ូម៉ាំងមួយ ដែលគេបានរកឃើញនៅជិតអាកាសយានដ្ឋានពោធិចិនតុង និងអម្បែងក្រឡឆ្នាំងក្អមជាច្រើនសន្ធឹកសន្ធាប់ នៅភូមិព្រែកតាគាំ ជិតស្ពានជ្រោយចង្វា និងចុងសម័យបុរេប្រវត្តិសាស្ត្រ និងដើមសម័យប្រវត្តិសាស្ត្រ ។ នេះឥតនិយាយដល់សំណល់ប្រាសាទនាសតវត្សរ៍ទី៧ នៃគ្រិស្តសករាជផង ដែលស្ថិតក្នុងរចនាប័ទ្មព្រៃក្មេង នៅលើភ្នំព្រះរាជទ្រព្យឬលើភ្នំប្រសិទ្ធិ ឬក៏ប្រាសាទអង្គរ ពោធិលោម ក្នុងវត្តឧណ្ណាលោម ដែលជាកន្លែងបញ្ចុះរោមប្រជុំចិញ្ចើមរបស់ព្រះអស្សជិតត្ថេរតាំងពីសម័យបុរាណកាល ។ ព្រះអស្សជិតត្ថេរ បាននិមន្តពីប្រទេសឥណ្ឌា (បង់ហ្គាល) មកកាន់កម្ពុជាដើម្បីផ្សព្វផ្សាយលទ្ធិព្រះពុទ្ធសាសនា ហើយព្រះភិក្ខុសង្ឃខ្មែរបានយកព្រះឧណ្ណាលោមរបស់ព្រះអង្គមកបញ្ចុះក្នុងព្រះចេត្យីមួយ ដែលស្ថិតនៅផ្នែកខាងលិចនៃព្រះវិហារ ប្រហែលជាស្ថិតនៅចំកណ្តាលនៃចេត្យីទាំង៥ ។
រាជធានីភ្នំពេញ បានត្រូវស្ថាបនាឡើងដោយព្រះបាទពញាយ៉ាត ជាស្តេចក្រោយសម័យអង្គរ ។ ស្តេចអង្គនេះបានផ្លាស់ព្រះរាជធានីខ្មែរពីតំបន់សៀមរាបអង្គរ មកកាន់តំបន់ភ្នំពេញយើងនេះ ។ បុព្វហេតុបណ្តាលមកពីព្រះអង្គប្រាថ្នាចង់គេចផុត ពីការវាយឆ្មក់មិនឈប់ឈរពីសំណាក់កងទ័ពសៀមឈ្លានពាន ។

ផ្លូវកាន់វត្តភ្នំ និង ស្ពាននាគមុនការខូចខាត (ឯកសារបារាំង)
ក្នុងទិដ្ឋភាពដ៏ជូរចត់នេះ បានជាព្រះអង្គយាងចាកចេញពីតំបន់ទន្លេសាប ដែលជាប្រភពនៃវឌ្ឍនភាពនាសម័យអង្គរ ដែលជាជង្រុកត្រីនិងស្រូវនាសម័យនោះ ។ ការជម្លៀសខួនបានធ្វើឡើងជាពីរដំណាក់ បន្ទាប់ពីស្រីសន្ធរមកចតុមុខ ។
ព្រះអង្គបានសាងសង់ព្រះរាជវាំងមួយនៅបានកាន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីពាម ផ្កាយ ម្រេច ក៏ប៉ុន្តែដោយសារតំបន់នេះ ជាតំបន់ទឹកលិចព្រះអង្គបញ្ជាឲ្យគេផ្លាស់ទីតាំងភ្លាម ដើម្បីទៅតាំងព្រះរាជវាំងមួយថ្មីទៀត នៅឯមុខទន្លេចតុមុខយើងនេះ រវាងឆ្នាំ១៤០០ និង១៤៥០ នៃគ្រិស្តសករាជ ។
ចំពោះកាលបរិច្ឆេទខាងលើនេះ ថ្វីត្បិតព្រះរាជពង្សាវតារខ្មែរ បានចេញមតិខុសប្លែកៗពីគ្នាក៏ដោយ ក៏ប៉ុន្តែការរើរុះនូវព្រះបរមរាជវាំងចាស់ ហើយការសាងសង់ឡើងវិញ ជាពិសេសការផ្លាស់ប្តូរទីតាំងពីតំបន់មួយទៅតំបន់មួយទៀត ត្រូវប្រើពេលយ៉ាងយូរ ។ ម្យ៉ាងវិញទៀតនាសម័យនោះ គេប្រើកម្លាំងមនុស្សនិងសត្វដូចជា គោ ក្របី និងដំរីសម្រាប់ដឹកជញ្ជូន ។ នេះមិនគិតដល់ការជ្រើសរើសទីតាំង ឬក៏ពិធីការផ្សេងៗ ដែលពាក់ព័ន្ធនឹងភូមិសាស្ត្រផង ។
មានរឿងដំណាលមួយ ដែលល្បីជាងគេ ហើយមានលក្ខណៈជាប្រវត្តិសាស្ត្រជាងគេគឺ : មានដូនម្នាក់ឈ្មោះពេញ គាត់បានសាងសង់ផ្ទះរបស់គាត់ នៅជិតមាត់ច្រាំងនៃទន្លេមេគង្គ នៅលើទួលមួយ ។
សូមបញ្ជាក់ថា ការរស់នៅឬសាងសង់ផ្ទះសម្បែង វត្តអារាមឬបូជនីយដ្ឋាននានា នៅលើទួលឬដីគោក ជាប្រពៃណីរបស់ខ្មែរយើង ព្រោះស្រុកយើងសម្បូរទៅដោយទឹកនៅរដូវវស្សា ។

ខ្ទមរបស់គាត់ស្ថិតនៅខាងកើតនៃខ្ទមអ្នកតាមួយ ។ ថ្ងៃមួយមានទឹកជំនន់ធំធ្វើឲ្យលិចលង់ជុំវិញទួលនោះទាំងអស់ ។ ដូនពេញក៏ចុះពីផ្ទះរបស់គាត់ ដែលសង់ខ្ពស់ពីដី ហើយក៏បានឃើញមានដើមគគីធំមួយ ដែលបានរសាត់តាមខ្សែទឹក ហើយមកប៉ះជាប់នឹងមាត់ច្រាំង ។ ដូនពេញអរណាស់ដោយគិតថា អញនឹងបានឈើប្រើហើយ ក៏ម្នីម្នាដើររកញាតិញោមជិតខាង ដើម្បីអូសឈើនេះ ។ ក្នុងខណៈនោះស្រាប់តែឃើញព្រះបដិមាបុរាណចំនួន៥អង្គ ធ្វើអំពីសំរឹទ្ធិនិងថ្ម ។ ទេវរូបសំរឹទ្ធិខាងលើនេះ ជារូបព្រះនរាយណ៍ ទ្រង់ឈរ ហើយនៅដៃមានកាន់ឧបករណ៍និងអាវុធផ្សេងៗ ដូចជា ដំបង, ខ្យងស័ង្ខ ។ រីឯព្រះកេសវិញមានផ្នួងសក់ ។
ដូនពេញសប្បាយចិត្តជាពន់ពេក ក៏ប្រមែលប្រមូលអ្នកស្រុកជិតឆ្ងាយធ្វើបុណ្យ ។ គាត់បានសាងសង់រោងមួយនៅមុខខ្ទមរបស់គាត់ ដើម្បីដាក់វត្ថុស័ក្តិសិទ្ធិទាំងអស់នោះ ។ បន្ទាប់មកទៀត គាត់ក៏បានស្នើអ្នកស្រុកភូមិឲ្យជួយពូនដី នៅមុខផ្ទះគាត់ឲ្យខ្ពស់ដូចកូនភ្នំ ដើម្បីទុកជាទីគោរពសក្ការៈបូជា ។
លោកយាយនិងអ្នកស្រុក ក៏បានអារដើមគគីនោះ ដើម្បីយកទៅសាងសង់ព្រះវិហារ ។ ក្រោយពីបានសាងសង់ព្រះវិហារប្រក់ស្បូវរួច លោកយាយក៏បាននិមន្តព្រះសង្ឃជាច្រើនអង្គ ដើម្បីធ្វើពិធីអភិសេកព្រះនិងទេវរូប ដោយដាក់តម្កល់ក្នុងព្រះវិហារនោះទៅ ។ ក្រោយពីសូត្រមន្តរួច ព្រះសង្ឃក៏បានសម្រេចព្រះទ័យរស់នៅទីនោះ ដោយសាងសង់កុដិនៅខាងលិចវត្តនោះ ។ ដូច្នេះហើយ បានជាចាស់ទុំហៅវត្តខាងលើនេះថា វត្តភ្នំដូនពេញ ហើយក្រោយមកទៀត ក៏បានក្លាយទៅជាវត្តភ្នំរហូតដល់សព្វថ្ងៃទៅ ។
ព្រះពុទ្ធអង្គទាំង៤ ព្រមទាំងព្រះនរាយណ៍ ដែលគេតាំងឈ្មោះថា អ្នកតាព្រះចៅ រមែងតែផ្តល់ចំពោះព្រះរាជនគរខ្មែរ នូវសិរីមង្គលនិងវិបុលភាពគ្រប់ប្រការ ។
នៅជិតទីតាំងវត្តភ្នំដូនពេញខាងលើនេះហើយ ដែលព្រះរាជាខ្មែរពញាយ៉ាត ព្រះអង្គបានស្ថាបនាព្រះរាជធានីរបស់ព្រះអង្គ ។
រួមសេចក្តីមក ស្លាកស្នាមវប្បធម៌ខ្មែរគ្រប់យុគសម័យ បានត្រូវគេជួបប្រទះនៅលើទីតាំងស្ថិតជិតឆ្ងាយ នៃទីក្រុងភ្នំពេញបច្ចុប្បន្ន ពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់សព្វថ្ងៃនេះបញ្ជាក់ឲ្យឃើញថា ទីតាំងរាជធានីភ្នំពេញសព្វថ្ងៃនេះ មានលក្ខណៈប្រកបដោយអំណោយផលភូមិសាស្ត្រ ដោយមានទន្លេ៤មុខជាសសៃឈាមក្នុងវិស័យសេដ្ឋកិច្ច ហើយក៏ជាមូលហេតុនៃការរីកដុះដាលនៃភូមិភាគនេះ ។
សូមរំលឹកថា ព្រះចេត្យីដែលធំជាងគេនៅលើវត្តភ្នំសព្វថ្ងៃនេះ គឺជាព្រះចេត្យីបញ្ចុះព្រះអដ្ឋិធាតុរបស់ព្រះបាទពញាយ៉ាត

ទិដ្ឋភាពវត្តភ្នំ និងស្ពាននាគ ឯកសារបារាំងមុនឆ្នាំ ១៩៥០
0 comments:
Post a Comment