Tuesday, April 26, 2016
Home »
» Real Mardrid អាចយកឈ្នះ Man City ដល់ក្នុងដីបានឬអត់យប់នេះ?
Real Mardrid អាចយកឈ្នះ Man City ដល់ក្នុងដីបានឬអត់យប់នេះ?
ក្រុមស្ដេចស Real Madrid បានធ្វើដំណើរទៅដល់កីឡដ្ឋាន Etihad ទឹកដីអង់គ្លេសហើយ ដើម្បីប៉ះ Manchester City ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នាវេលាម៉ោង០១:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
Man City ទើបតែឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបរដូវកាលនេះទេ ដូច្នេះចាំមើលថាពួកគេ អាចតតាំងជាមួយម្ចាស់ជើងឯក ១០សម័យកាល Real បានឬយ៉ាងណា?
Manuel Pellegrini អ្នកចាត់ការក្រុម Man City៖ “វាពិតជាសំខាន់ខ្លាំងណាស់ ដែលយើងអាចឡើងដល់វគ្គ Semi-Final ហើយវាមិនមែនជារឿង ដែលយើងអាចធ្វើបានរាល់ឆ្នាំនោះទេ។ កីឡាករទាំងអស់យល់ច្បាស់ហើយ ដូច្នេះគ្រប់គ្នាសុទ្ធតែចង់ឡើងទៅវគ្គបន្តលេងផ្ដាច់ព្រ័ត្រ។ យើងនឹងឃើញក្រុម Man City ដែលលេងដើម្បីឈ្នះ”។
Zinédine Zidane អ្នកចាត់ការ Real Madrid៖ “យើងកំពុងមានទម្រង់លេងល្អ ប្រហែលជាល្អបំផុតនៅរដូវកាលនេះ។ យើងនឹងព្យាយាមលេងឲ្យបានល្អបំផុត ដើម្បីរកគ្រាប់ឲ្យបាន និងព្យាយាមកុំឲ្យរបូតគ្រាប់បាល់។ វាជាការប្រកួតដែលសង្ឃឹម៥០/៥០។ រឿងដ៏សំខាន់បំផុត ការប្រកួតធំដូចនេះ កីឡាករត្រូវតែខំ ១៥០%”។
ម្ចាស់ផ្ទះ Man City នឹងអវត្តមានខ្សែបម្រើឆ្នើម Yaya Toure ដោយសាររបួសភ្លៅ ប៉ុន្តែប្រធានក្រុម Vincent Kompany ដែលទើបតែត្រឡប់ពីរបួសកំភួនជើងកាលថ្មីៗនេះ Fit ១០០%វិញហើយ។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមមេឃខៀវ អាចជា៖ Hart; Sagna, Otamendi, Kompany, Clichy; Fernando, Fernandinho; Navas, De Bruyne, Silva; Agüero។
រីឯក្រុមភ្ញៀវ Real អ្នកចាត់ការ Zidane សង្ឃឹមថាខ្សែប្រយុទ្ធ Karim Benzema និង Cristiano Ronaldo អាច Fit ១០០% វិញ បន្ទាប់ពីមានបញ្ហារបួស ក្រៅពីនោះក្រុមស្ដេចស ពុំមានកីឡាករសំខាន់ណារបួសគួរឲ្យបារម្ភទៀតឡើយ។ ដូច្នេះ១១នាក់ដំបូងក្រុមយក្សអេស្ប៉ាញ អាចជា៖ Navas; Carvajal, Ramos, Pepe, Marcelo; Modrić, Casemiro, Kroos; Bale, Jesé (Lucas Vázquez), Ronaldo។
– ក្រុមទាំង២នេះ ធ្លាប់ប៉ះគ្នា២ដង កាលឆ្នាំ២០១២នៅវគ្គសន្សំពិន្ទុតាមពូល UEFA Champions League ខណៈដែលពេលនោះ Real ឈ្នះ ៣-២ នៅកីឡដ្ឋាន Bernabeu និងស្មើគ្នា ១-១ នៅកីឡដ្ឋាន Etihad។
– Ronaldo ស៊ុត និង Assists ៧៧% នៃគ្រាប់បាល់របស់ក្រុម Real Madrid នៅ UEFA Champions League រដូវកាលនេះ (ស៊ុត១៦, Assists ៤)។
– Sergio Aguero ខកខានស៊ុតបញ្ចូលទីនៅ UEFA Champions League ៣ប្រកួតមកហើយ។
– Real Madrid មិនដែលចាញ់ក្រុមអង់គ្លេសទេ នៅ៨ប្រកួតចុងក្រោយ UEFA Champions League (ឈ្នះ៦, ស្មើ២)។ ប៉ុន្តែក្រុមអង់គ្លេសដែលធ្លាប់ទម្លាក់ Real ពី UEFA Champions League បានចុងក្រោយនោះគឺ Liverpool នៅរដូវកាល២០០៨/០៩ ខណៈដែលពេលនោះហង្សក្រហម លត់ Real ទាំង២ជើង ៥-០ នៅវគ្គ១៦ក្រុម៕
Related Posts:
Hoa hậu Nguyễn Thị Huyền đẹp tựa nữ thần Người đẹp Hải Phòng đăng quang ngôi vị cao nhất của Hoa hậu Việt Nam 2004 lúc đang là sinh viên Học viện Báo chí và Tuyên truyền Hà Nội. Cô tiếp tục lựa chọn con đường học vấn bằng cách tìm học bổng du học, tốt nghiệp cử nhâ… Read More
កិច្ចសហប្រតិបត្តិការរវាងធនាគារស្ថាបនា ភីអិលស៊ី និងធនាគារ First Commercial Bank ធនាគារស្ថាបនា ភីអិលស៊ី ជាធនាគារពាណិជ្ជថ្មីមួយ ដែលកើតឡើងមកពីការគួបបញ្ចូលគ្នាដោយជោគជ័យ រវាងធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំ ហើយបានធ្វើប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត ទូទាំងព្រះរាជា… Read More
Sayonara (1957) Sayonara (1957) is an adaptation from a James Michener novel, a story about American soldiers serving in Japan during the Korean War. Air Force Major Lloyd Gruver (Marlo… Read More
Thiếu nữ bừng sức sống dưới ánh nắng vàng Sài Gòn Bộ sưu tập của nhiếp ảnh trẻ Hùng Quốc Thái (nghệ danh Ken Thái) ghi lại những khoảnh khắc nên thơ của thiếu nữ Sài thành. Là một người con Sài Gòn, nhiếp ảnh 9x này đã ghi sâu vào trong tiềm thức màu sắc, hương vị của ánh m… Read More
ប្រវត្តិរូប និងការងាររបស់ Steve Jobs 1 កេរ្តិ៍ឈ្មោះ របស់លោក Steve Jobs លោក Steve Jobs គឺជាអ្នកច្នៃប្រឌិត និងជាពាណិជ្ជករដ៏ល្បីឈ្មោះមួយរូប។ លោកជាសហស្ថាបនិកក្រុមហ៊ុន Apple Inc. ដែលផលិត iPad និង iPhone និងបានធ្វើឲ្យ Apple វ៉ាដាច់ Microsoft Corp. ក្លាយជាក្រុមហ… Read More
0 comments:
Post a Comment