SEDA Shop

Monday, April 4, 2016

ប្រវត្តិរូប និងការងាររបស់ Steve Jobs

1 កេរ្តិ៍ឈ្មោះ របស់លោក Steve Jobs
លោក Steve Jobs គឺជាអ្នកច្នៃប្រឌិត និងជាពាណិជ្ជករដ៏ល្បីឈ្មោះមួយរូប។ លោកជាសហស្ថាបនិកក្រុមហ៊ុន Apple Inc. ដែលផលិត iPad និង iPhone និងបានធ្វើឲ្យ Apple វ៉ាដាច់ Microsoft Corp. ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាមានតម្លៃបំផុត។


 


               កាលីហ្វ័រនីញ៉ាៈ លោក Steve Jobs ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុតមួយរបស់ពិភព លោក Apple Inc.បានស្លាប់ក្នុងវ័យ ៥៦ឆ្នាំ។
ខាងក្រោមនេះ គឺជាខ្សែជីវិត និងអាជីពរបស់លោក ៖
លោក Jobs កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ ក្នុងរដ្ឋសាន់ ហ្វ្រាន់ស៊ីស្កូ។ ម្តាយរបស់លោកឈ្មោះ Joanne Carole Schiebleឪពុកឈ្មោះ Abdulfattah John Jandali ជាជនជាតិស៊ីរី។ លោកត្រូវបានយកមកចិញ្ចឹមដោយលោកស្រី Clara និងលោក Paul Jobsដែលបានដាក់ឈ្មោះឲ្យរូបលោកថា Steven Paul Jobs
ឆ្នាំ ១៩៧២ លោក Jobs បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Homestead នៅក្នុងក្រុង Cupertino ជាទីដែលលោកបានស្គាល់លោក Wozniak ដែលជាដៃគូពាណិជ្ជកម្មនាពេលអនាគតរបស់លោក។ លោក Jobs បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យReed នៅទីក្រុង Portland ក្នុងរដ្ឋ Oregon និងបានបោះបង់ចោលការសិក្សាបន្ទាប់ពីចូលរៀនបានមួយឆមាស។
ឆ្នាំ១៩៧៤ លោក Jobs បានវិលត្រឡប់មករដ្ឋកាលីហ្វ័រនីញ៉ាវិញ និងបានធ្វើការជាអ្នកបង្កើតវីដេអូហ្គេមនៅក្រុមហ៊ុន Atari Corp
ឆ្នាំ១៩៧៥ លោក Jobs និង Wozniak បានចំណាយពេលនៅក្លិបកុំព្យូទ័រ Homebrew ដែលជាកន្លែងជួបជុំគ្នារបស់វិស្វករ និងអ្នកដែលមានចំណូលចិត្តផ្នែកនេះ ដើម្បីផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក។ គាត់ទាំងពីរនាក់ បានបង្អួតកុំព្យូទ័រ Apple I និង Apple II
នៅពេលជួបគ្នាក្នុងក្លិបនេះ។
ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៦ លោក Wozniak និងលោក Ron Wayne បានបង្កើតក្រុមហ៊ុន Apple។លោកWayneបានបោះបង់ចោលភាគហ៊ុន ១០ភាគរយរបស់ខ្លួននៅក្រុមហ៊ុន Apple ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍។
ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៧ លោក Wozniak និងលោក Jobs បានបង្ហាញកុំព្យូទ័រ AppleIIដែលជាកុំព្យូទ័រទទួលបានជោគជ័យលើកដំបូង។
ខែឧសភា ឆ្នាំ១៩៧៨ លោកស្រី Chrisann Brennan មិត្តស្រីរបស់លោក Jobs បានកើតកូនស្រីម្នាក់និងបានដាក់ឈ្មោះឲ្យនាងថាLisa Brennan-Jobs
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៨០ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនសាធារណៈ ដោយមានភាគហ៊ុនតម្លៃ២២ដុល្លារក្នុងមួយហ៊ុនតែបច្ចុប្បន្នភាគហ៊ុនរបស់ក្រុមហ៊ុន Apple មានតម្លៃជិតដល់ ៣៧៨,២៥ដុល្លារក្នុងមួយហ៊ុន។
ខែមករា ឆ្នាំ១៩៨៣ ក្រុមហ៊ុន Apple បានចេញលក់កុំព្យូទ័រឈ្មោះ Lisa
ខែមករា ឆ្នាំ១៩៨៤ ក្រុមហ៊ុន Apple បានប្រកាសដាក់លក់កុំព្យូទ័រ Macintosh
ខែកញ្ញា ឆ្នាំ១៩៨៥ លោក Jobs បានលាឈប់ពីតំណែងប្រធានក្រុមហ៊ុន និងបានបង្កើតក្រុមហ៊ុន NeXT Computer Inc
ខែកុម្ភៈ ឆ្នាំ១៩៨៦ លោក Jobsបានទិញយកក្រុមហ៊ុនរចនាក្រាហ្វិកកុំព្យូទ័ររបស់ George Lucasនៅក្នុងតម្លៃ១០លានដុល្លារនិងបានប្តូរឈ្មោះក្រុមហ៊ុននេះទៅជា Pixar Inc វិញ។
ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩១ លោកបានរៀបការជាមួយនឹងនាង Laurene Powell មានកូនប្រុសម្នាក់ និងស្រីពីរនាក់។
ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្រុមហ៊ុន Pixar បានដាក់លក់ខ្សែភាពយន្តដែលមានលក្ខណៈពិសេសដំបូងរបស់ខ្លួនដែលមានឈ្មោះថាToy Story» ដែលរកប្រាក់ចំណូលសរុបបានចំនួន ៣៦០លានដុល្លារ និងទទួលបានពានរង្វាន់អូស្កាបី។
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៦ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងទិញយកក្រុមហ៊ុន NeXT ក្នុងតម្លៃ ៤០០លានដុល្លារ ហើយជួល
លោក Jobs ឲ្យធ្វើជាទីប្រឹក្សាវិញ ដើម្បីជួយក្រុមហ៊ុនកែលម្អកម្មវិធី Macintosh ដ៏សំខាន់របស់ខ្លួន។
ថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៩៧ ក្រោយមកលោក Jobs បានក្លាយជាអគ្គនាយកបណ្តោះអាសន្ន។
ខែឧសភា ឆ្នាំ១៩៩៨ ក្រុមហ៊ុន Apple បានដាក់បណ្ដាញកុំព្យូទ័រ iMac
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០០០ លោក Jobs បានក្លាយជា CEO ជាផ្លូវការ។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០១ ក្រុមហ៊ុន Apple បានដាក់លក់ iPod
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៣ ក្រុមហ៊ុន Apple បានបង្ហាញ iTunes Music Store
ខែតុលា ឆ្នាំ២០០៣ លោក Jobs ត្រូវបានពិនិត្យតាមដានថា មានជំងឺមហារីកលំពែង។
ថ្ងៃទី១ ខែសីហា ឆ្នាំ២០០៤ លោក Jobs បានបង្ហើបឲ្យដឹងលើកដំបូងថា លោកមានជំងឺមហារីក។
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៥ លោកនិយាយពីជំងឺមហារីករបស់លោក ក្នុងពេលថ្លែងសុន្ទរកថាផ្តល់អនុសាសន៍នៅ
សាកលវិទ្យាល័យ Stanford
ខែមករា ឆ្នាំ២០០៦ ក្រុមហ៊ុន Walt Disney បានប្រកាសពីការទិញយកក្រុមហ៊ុន Pixar ក្នុងតម្លៃ ៨,០៦ពាន់លានដុល្លារ
ដែលធ្វើឲ្យលោក Jobs ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Disney និងក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល
មួយរូបផងដែរ។
ថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ លោក Jobs បានបង្ហាញទូរស័ព្ទ iPhone
ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៩ លោក Jobs បានដាក់បង្ហាញទូរស័ព្ទដៃ iPhone 3G
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ លោក Jobs បានរៀបរាប់ថា គាត់បានជាសះស្បើយពីជំងឺមហារីកហើយ។
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៨ លោក Jobs បានដាក់បង្ហាញឧបករណ៍ចាក់ភ្លេង iPod ថ្មី។
ថ្ងៃទី៥ ខែមករា ឆ្នាំ២០០៩ លោកបានប្រាប់ថា លោកមានជំងឺអតុល្យភាពអ័រម៉ូ(hormone imbalance) ដែលធ្វើឲ្យគាត់ស្គម និងបានសន្យាថានឹងនៅតែបន្តធ្វើជាអគ្គនាយកក្រុមហ៊ុនដដែល ក្នុងអំឡុងពេលលោកទទួលការព្យាបាលជំងឺ។
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ លោក Jobs បានបណ្តុះថ្លើម ហើយទទួលបានលទ្ធផលល្អប្រសើរ។
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ ក្រុមហ៊ុន Apple បានប្រកាសពីការវិលត្រឡប់មកធ្វើការរបស់លោក Jobs វិញ។
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៩ លោក Jobs បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីលោកវិលត្រឡប់មក ធ្វើការវិញដោយបង្ហាញម៉ូដែល iPod ថ្មីនៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ។
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ លោកបានបង្ហាញផលិតផល iPad
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ លោក Jobs បានចាប់ផ្តើមចាកចេញទៅព្យាបាលជំងឺម្តងទៀត។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០១១ លោក Jobs ក្នុងវ័យ ៥៦ឆ្នាំ បានបង្ហាញខ្លួនក្រោយពីឈប់សម្រាកព្យាបាល ដើម្បីបង្ហាញកុំព្យូទ័រខ្នាតតូច iPad ស៊េរីថ្មី។
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១១ វិនិយោគិនក្នុងក្រុមហ៊ុន Disney បានបោះឆ្នោតជ្រើសរើសលោក Jobs ធ្វើជាក្រុមប្រឹក្សាភិបាលម្តងទៀត។
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ លោក Jobs បានលាលែងចេញពីតំណែងអគ្គនាយកក្រុមហ៊ុន Apple
ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុន Apple បានប្រកាសពីមរណភាពរបស់លោក Steve Jobs

2 ការគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុន Apple Inc.
2.1 ការគ្រប់គ្រងធនធានមនុស្ស
ការគ្រប់គ្រងធនធានមនុស្ស គឺជាដំណើរការនៃ ការជ្រើសរើសដំបូង (Recruitment) ការជ្រើសយកបុគ្គលិក(Selection) ការរក្សាទុក(Maintenance) ការ អភិវឌ្ឍ(Development) ការប្រើប្រាស់(Utilization) និងតម្រូវការ(Accommodation) នៃ ធនធានមនុស្សរបស់អង្គភាពមួយ។ អ្នកគ្រប់គ្រងធនធានមនុស្ស គឺជាបុគ្គលដែល មានតួនាទី ជាអ្នកផ្ដល់យោបល់ ឬជាបុគ្គលិកដែលធ្វើការ ជាមួយអ្នកគ្រប់គ្រង ដទៃ ទៀត ដើម្បីជួយពួកគេឲ្យអាចដោះស្រាយបញ្ហាដែលទាក់ទង នឹងធនធាន មនុស្ស។ ការគ្រប់គ្រងធនធានមនុស្ស មានមុខងារផ្សេងៗ ដែលសំខាន់ បំផុត គឺការទទួល យក ការអភិវឌ្ឍមនុស្ស ធ្វើយ៉ាងណាដើម្បី សម្រេចគោលដៅ របស់អង្គភាពមួយ។
·         ការរៀបចំផែនការធនធានមនុស្ស ការប្រកាសជ្រើសរើស និងការ ជ្រើសរើសយក
·         ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៏ធនធានមនុស្ស
·         ការវាយតម្លៃការអនុវត្តការងាររបស់បុគ្គលិក
·         ការទូទាត់ និងផលប្រយោជន៏
·         បុគ្គលិក និងទំនាក់ទំនងការងារ
·         សុវត្ថិភាព និងសុខភាពការងារ
·         ការស្រាវជ្រាវធនធានមនុស្ស
2.2 ការវិភាគការងារ
·         ការពិពណ៌នាការងារ
·         ការបញ្ជាក់ពីសមត្ថភាពការងារ
·         ដំណើរការធ្វើការវិភាគការងារ
2.3.ការធ្វើផែនការធនធានមនុស្ស
·         ការប៉ាន់ប្រមាណតម្រូវការបុគ្គលិក
·         ការព្យាករណ៏តម្រូវការ និងការផ្គត់ផ្គង់ធនធានមនុស្ស
·         ការបង្កើតយុទ្ធសាស្រ្ដ Staffing
·         ការវាយតម្លៃ និងកែសម្រួលទៅលើតម្រូវការបុគ្គលិក
2.4.ការប្រកាសជ្រើសរើស និងការជ្រើសរើសយក
ការប្រកាសជ្រើសរើសបុគ្គលិក គឺជាដំណើរការស្វែងរក និងការទាក់ទាញ បេក្ខជនការងារ ដែលមានចំណវដឹង ជំនាញ សមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្រេច គោលដៅរបស់អង្គភាព។ ការជ្រើសរើស គឺជាដំណើរការកំណត់ ឬជ្រើសរើស បេក្ខជន ដែលបានដាក់ពាក្យសុំចូលបម្រើការងារ តាមប្រកាសរបស់អង្គភាព។
3. ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៏ធនធានមនុស្ស

·         កាប៉ាន់ប្រមាណតម្រូវការបណ្ដុះបណ្ដាល
·         កម្មវិធីបណ្ដុះបណ្ដាល
·         វិធីសាស្ដ្រនៃការបណ្ដុះបណ្ដាល
·         ការវាយតម្លៃលើការបណ្ដុះបណ្ដាល
3.1ការវាយតម្លៃលើការងារជាក់ស្ដែងការវាយតម្លៃលើការងារជាក់ស្ដែង ជាដំណើរការវាយតម្លៃ លើសកម្មភាព ការងាររបស់បុគ្គលិក ផ្ដោតទៅលើការវាយតម្លៃលើលទ្ធផលការងារ និងការអង្កេត លើវិន័យ អាកប្បកិរិយា សីលធម៌របស់បុគ្គលិក។
3.2ដំណើរការទូទាត់តម្លៃតបស្នង
គោលបំណងនៃការគ្រប់គ្រងតម្លៃតបស្នង គឺ៖
·         ដើម្បីទាក់ទាញបុគ្គលិកឲ្យបម្រើការងារដល់ស្ថាប័ន ឬអង្គភាពអាជីវកម្ម
·         ដើម្បីរក្សាបុគ្គលិកដែលមានសមត្ថភាព ឲ្យនៅបម្រើការងារជានិរន្តរ៏
·         ដើម្បីឲ្យមានសមភាពទៅនឹងតម្លៃការងារនៅទីផ្សារពលកម្ម
·         ដើម្បីងាយស្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យបរិយាទានផលិតកម្ម
·         ដើម្បីងាយស្រួល ដល់អ្នកគ្រប់គ្រងផ្នែកក្នុងអង្គភាព ពិចារណា និង យល់ស្របគ្នាលើការទូទាត់តម្លៃតបស្នងនេះ
·         ដើម្បីឲ្យមានលក្ខណៈសមស្រប ទៅតាមលំនាំច្បាប់របស់ប្រទេស។
4.ការគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុន Apple Inc.
Apple Computer Inc. ជាសាជីវកម្ម អាមេរិចអន្តរជាតិមួយ ដែលបង្កើត និងជាទីផ្សារអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិច, computer software, និងpersonal computer។ ផលិតផល Hardware ដែលល្បីបំផុតរបស់ក្រុមហ៊ុន រួមមាន កុំព្យូទ័រ ស្រឡាយ Macintosh, iPod, iPhone និង iPad។ ខណៈនៅខែសីហា ឆ្នាំ២០១០ ក្រុមហ៊ុនបើកដំណើរការហាងលក់រាយ ចំនួន៣០១ នៅក្នុងប្រទេស១០ និងហាង តាម Online សម្រាប់លក់ផលិតផល Hardware និងSoftware។ នៅខែឧសភា ឆ្នាំ២០១០ Apple គឺជាក្រុមហ៊ុនធំបំផុតមួយនៅលើពិភពលោក ហើយជាក្រុមហ៊ុន បច្ចេកវិទ្យាដ៏ល្អបំផុត នៅក្នុងពិភពលោក ដែលនាំមុខក្រុមហ៊ុន Microsoft ។ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៦ ក្នុងទីក្រុង Cupertino រដ្ឋCalifornia និងចុះបញ្ជីនៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧៧ ដោយមានឈ្មោះដើមថា Apple Computer Inc. រយៈពេល៣០ឆ្នាំដំបូងរបស់ខ្លួន ប៉ុន្តែបានប្ដូរជាពិភពកុំព្យូទ័រ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ ដើម្បីបញ្ចូលដំណើរការរីកចម្រើនរបស់ក្រុមហ៊ុន ទៅ ក្នុងទីផ្សារ អ្នកប្រើប្រាស់អេឡិចត្រូនិច បន្ថែមលើទំលាប់របស់ខ្លួនដែលផ្ដោត ចំពោះ តែកុំព្យូទ័រលក្ខណៈផ្ទាល់ខ្លួន។ នៅខែកញ្ញា ឆ្នាំ២០១០ Apple មានបុគ្គលិក បំរើការ ពេញម៉ោង ៤៦,៦០០នាក់ និងបុគ្គលិកបំរើការក្រៅម៉ោង ២,៨០០នាក់ នៅទូទាំង ពិភពលោក ហើយចំណូលពីការលក់ប្រចាំឆ្នាំមានចំនួន ៦៥.២៣ពាន់លានដូល្លា។
សម្រាប់ហេតុផលខុសៗគ្នា ដូចទស្សនវិជ្ជារបស់ខ្លួន នៃការរចនាសោភ័ណ ភាពទូលំទូលាយ ចំពោះភាពផ្សេងគ្នា នៃយុទ្ធនាការផ្សព្វផ្សាយ ដែល Apple បាន បង្កើតឡើង នូវជំលោះមួយ ចំពោះអ្នកប្រើប្រាស់ នៅក្នុងឧស្សាហកម្ម អេឡិច ត្រូនិច។ នេះរួមបញ្ចូលទាំងអតិថិជន ដែលត្រូវនឹកគិតដល់ក្រុមហ៊ុន ហើយនិង ម៉ាករបស់ខ្លួន ជាពិសេសនៅក្នុងសហរដ្ឋអាមេរិច ក្នុងឆ្នាំ២០០៨ និងនៅទូទាំង ពិភពលោក។ ក្រុមហ៊ុនថែមទាំងបានទទួលការរាលដាល នូវមតិរិះគន់ ចំពោះ កម្មករម៉ៅការរបស់ខ្លួន, បរិស្ថាន និងការធ្វើអាជីវកម្ម។
5.រចនាសម្ព័ន្ធចាត់តាំងរបស់ក្រុមហ៊ុន Apple Inc.
-ការពិពណ៌ពីការងារ
កាពិពណ៌នាពីការងាមួយ បង្ហាញពីការងារ, កាតព្វកិច្ច និងការគ្រប់គ្រង ដែល ទាំងអស់នោះជាផ្នែកមួយនៃ ដំណើរការទាំងឡាយ។ វាសម្គាល់ នូវអ្វីដែលត្រូវធ្វើ, ហេតុអ្វីត្រូវធ្វើ, តើវាត្រូវធ្វើនៅឯណា ហើយដោយសង្ខេប និងធ្វើដោយរបៀបណា។ ការពិពណ៌នាអំពីការងារ ត្រូវធ្វើឡើងដោយល្អិតល្អន់ នូវការងារដែលត្រូវបំពេញ, សម្ភារៈបរិក្ខាដែលត្រូវប្រើ, លក្ខខណ្ឌការងារ និងស្តង់ដារសម្រាប់បំពេញការងារ។ តាមលោក Stone ការពិពណ៌អំពីការងារ ដ៏ល្អមួយត្រូវតែច្បាស់លាស់ ហើយផ្ដោត ទៅលើការងារ និងមុខដំណែង ហើយមិនមែនបុគ្គលសំខាន់ណាម្នាក់ ដែលកាន់ នូវមុខដំណែងនោះ។
5.1 ការសង្ខេបការងារ
ការងារបានបង្កើតឡើង នូវសមត្ថភាព បទពិសោធន៏ និងប្រវត្តិនៃការបំពេញ ការងារ នៃវិស័យដឹកជញ្ជូន ដោយរួមជាមួយអតិថិជនសាំញ៉ាំ និងស្មុគស្មាញ ដែល ពាក់ព័ន្ធនឹងបញ្ហា ក្របខ័ណ្ឌពេលវេលាត្រូវបានកំណត់ និងការកំណត់ពេលជួបប្រជុំ គឺត្រូវកំណត់ដោយ Apple។ សកម្មភាពនេះត្រូវការការពាក់ព័ន្ធ និងចូលរួម ក្នុងនាម ជាអ្នកគ្រប់គ្រងផែនការ នៅក្នុងបញ្ហាដូចជា ការវាយតម្លៃឧស្សាហកម្ម ឬ ក្រុមហ៊ុន,ការត្រួតពិនិត្យប្លង់ប្រតិបត្តិ និងការពិគ្រោះយោបល់, ជំនួបប្រជុំរចនា សម្ព័ន្ធស្ថិតិ, ការពិសោធន៏, អំនះអំនាងនៃទស្សនៈ ការគ្រប់គ្រងទំនាក់ទំនង អតិថិជន-ល។
5.2 ការទទួលខុសត្រូវ
·         ត្រួតពិនិត្យទិដ្ឋភាពទាំងអស់ នៃពត៌មានពីគ្រោងការ សម្រាប់ ផែនការជាច្រើនដោយរួមមាន ម៉ោងការងារ, ប្រាក់បៀវត្ស, តួនាទី និងភារកិច្ច។
·         គ្រប់គ្រងអាជីវកម្ម, មុខងារ, ហិរញ្ញវត្ថុ, ការធ្វើរបាយការណ៏, ជារឿយៗត្រូវសរសេរដោយខ្លួនឯង។
·         មានភាពជាម្ចាស់ចំពោះ តារាងគ្រោងការក្រៅមុខងារទាំងមូល រួមទាំងការអភិវឌ្ឍ iPhone Store, ប្រព័ន្ធហិរញ្ញវត្ថុ, ការងារដទៃ ទៀត។
·         សហប្រតិបត្តិការជាមួយ IS&T, ទ្រព្យសម្បត្តិ, ផ្លូវច្បាប់, ហិរញ្ញវត្ថុ, ដំណើរការ និងការរៀបចំផ្សេងទៀត ទាំងជាមួយ និង ផ្នែកខាងក្រៅ នៃដំណោះស្រាយអភិវឌ្ឍន៏ចំពោះ Apple សម្រាប់ ភាពជាដៃគូរ និងការផ្សព្វផ្សាយ និងអាជីវកម្មថ្មីដទៃទៀត។
5.3 គុណវឌ្ឍិ ឬគុណសម្បត្តិសម្រាប់ការទទួលយក
·         មានបទពិសោធន៏យ៉ាងតិច ៤ឆ្នាំ ក្នុងការគ្រប់គ្រងគម្រោង ចំពោះការអភិវឌ្ឍ Software
·         ពូកែទំនាក់ទំនង និងមានជំនាញធ្វើបទបង្ហាញ, សរសេរ និង និយាយ ។
·         មានសមត្ថភាពដើម្បីចូលរួម នៅក្នុង និងអាចសម្របសម្រួល ការប្រជុំរិះរកគំនិតថ្មីៗ។
·         ប៉ិនប្រសប់ខាងបច្ចេកទេស វិស្វ័ករ និងការអភិវឌ្ឍ, SQL, ធ្លាប់ មានបទពិសោធន៏ធ្វើ Program
·         មានបទពិសោធន៏អាជីវកម្ម និង E-commerce, ការកម្ម៉ង់, ប័ណ្ណ បង់ប្រាក់, ពន្ធ, ការទូទាត់សំណង, ធ្វើវិក្ក័យប័ត្រ, ប័ណ្ណកម្មសិទ្ធិ, និងអាជ្ញាប័ណ្ណ ល។
·         មានបទពិសោធន៏ ខាងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច, បទ ពិសោធន៏បញ្ចូល SAP
6. លក្ខណៈពិសេសរបស់ការងារ និងមនុស្ស
·         បទពិសោធន៏ៈ 8-10ឡើងទៅ នៅក្នុងការងារប្រតិបត្តិការគ្រប់ គ្រងគម្រោង។
·         អាចរៀបចំ ដឹកនាំប្រព័ន្ធគ្រោងការធំ និងស្មុគស្មាញ។
·         បទពិសោធន៏ 3-5ឆ្នាំ ចំពោះការគ្រប់គ្រងដំណើការអាជីវកម្ម រៀបចំ ឬអនុវត្តន៏សកម្មភាពឡើងវិញ, បណ្ដុះបណ្ដាល PMI
·         មានបទពិសោធន៏ ក្នុងការពិគ្រោះយោបល់ កាន់តែប្រសើរ។
6.1 តម្លាភាព
អ្នកគ្រប់គ្រងម្នាក់ត្រូវតែអាចឆ្លើយបាន នូវរាល់ការងារនីមួយៗ ដែលខ្លួនបាន ធ្វើ ហើយនឹងត្រូវត្រួតពិនិត្យយ៉ាងតឹងរឹងគ្រប់ពេលវេលា ពីសំណាក់គណៈគ្រប់គ្រង របស់អង្គភាព។ គេត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីរបៀបរៀបរយ និងមាគ៌ារបស់ អង្គភាព ហើយដោយហេតុនោះ គេត្រូវប្រតិបត្តិ ទៅតាមដែនកំណត់ នៃក្រម សីលធម៌ជំនាញរបស់ខ្លួន។ អ្នកគ្រប់គ្រងគម្រោងម្នាក់ ត្រូវដើរតួជាគម្រូ និងចែក រំលែកនូវចំណេះដឹងពេញលេញ ចំពោះគ្រប់សកម្មភាពការងារ ដែលជាផ្នែក មួយនៃការងាររបស់គេ។

6.2លក្ខខ័ណ្ឌបម្រើការងារ
បេក្ខជនដែលទទួលបានជោគជ័យ ចាំបាច់ត្រូវតែបំពេញ គ្រប់លក្ខខ័ណ្ឌ តាមការចង់បានរបស់អង្គភាព មុនពេលក្លាយជាបុគ្គលិកពេញសិទ្ធិរបស់អង្គភាព ដែលមានន័យថានៅមុនពេលការជ្រើសរើសចុងក្រោយ បេក្ខជនក្រោយត្រូវតែមាន សមត្ថភាពគ្រប់គ្រាន់។
6.3 លក្ខខ័ណ្ឌទូទៅ
អ្នកដែលបម្រើការនៅកន្លែងណាមួយ ត្រូវធានាបាននូវការ ថែរក្សាសុវត្ថិភាព សមរម្យ ហើយនិងលក្ខខ័ណ្ឌសំខាន់ៗមួយចំនួនទៀត។
·         មានអត្តសញ្ញាណច្បាស់លាស់ និងមានសិទ្ធិស្របច្បាប់ ដើម្បី ធ្វើការនៅក្នុង សហរដ្ឋអាមេរិច ហើយត្រូវមានការយល់ព្រម ឲ្យ ដំណើរការ ពីស្ថាប័នកំណែទម្រង់អន្តោប្រវេសន៏ និងត្រួតពិនិត្យ សកម្មភាព សហរដ្ឋអាមេរិច។
·         ដោយហេតុតែ ការទាមទាពីនាយកដ្ឋានពាណិជ្ជកម្ម អាមេរិច ប្រសិនបើអ្នកមិនមែនជា ប្រជាជនអាមេរិច ឬប្រជាជនអចិន្រ្តៃយ៏ អាមេរិច ឬប្រជាជនកាណាដា ឬជនភាសខ្លួននយោបាយ ឬ អ្នកកាន់សិទ្ធិជ្រកកោននយោបាយ អ្នកនិងត្រូវទាមទា ឲ្យចុះ ហត្ថលេខា ធានាអះអាងចំពោះកាតព្វកិច្ច មិនឲ្យនាំចេញនូវ ទិន្នន័យបច្ចេកទេសត្រួតពិនិត្យ ឬ Software ទៅកាន់ប្រទេស ណាមួយឡើយ។
·         ត្រូវតែចុះហត្ថលេខាលើការព្រមព្រាង ទ្រព្យកម្មសិទ្ធិបញ្ញា និង ប្រគល់ត្រឡប់នូវហត្ថលេខាយល់ព្រម។
·         ត្រូវតែទទួលយកដោយក្ដី សោមនស្ស នូវការត្រួតពិនិត្យប្រវត្តិរូប ស្របតាមគោលការណ៏របស់ Apple
6.4  រយៈពេលសាកល្បង
បេក្ខជនដែលទទួលជោគជ័យ ត្រូវតែចុះហត្ថលេខា ទៅលើការយល់ព្រម ធ្វើការងារសាកល្បងរយៈពេល ១២ខែសិន ដោយរួមទាំង ការបណ្ដុះបណ្ដាល ការគ្រប់គ្រងការបំពេញការងារ ដើម្បីពិចារណាពីទំហំពេញចិត្តនឹងការងារ។ អ្នក ត្រួតពិនិត្យដែលនៅជិតបំផុតរបស់ Apple ដែលជាគម្រោងថ្មីរបស់ខ្លួន ការបំពេញ ការងាររបស់អ្នកគ្រប់គ្រង ប្រៀបដូចជាផ្នែកមួយដ៏ធំ នៃទំនួលខុសត្រូវ គឺជាបន្ទុក របស់អ្នកគ្រប់គ្រង iTunes ម្នាក់ ដែលផងទៀតនោះត្រួតពិនិត្យ ទៅលើចំនួនផ្នែក ដទៃទៀតនៅក្នុងអង្គភាព។ ក្រុមហ៊ុន Apple ប្រហែលនឹងបញ្ចប់ នូវកិច្ចសន្យា ក្នុងកំឡុងពេលធ្វើការសាកល្បង ក្នុងករណីការបំពេញការងារ ដោយមិនពេញចិត្ត របស់បេក្ខជន។
6.5ទំនាក់ទំនងជាមួយការគ្រប់គ្រងធនធានមនុស្ស
ការពណ៌នាពីការងារ ផ្ដល់នូវពត៌មានសំខាន់ៗ សម្រាប់ការវាយតម្លៃខាងក្នុង ដែលរួមទាំង មុខដំណែងដែលមាន ចំនួនការងារ ហើយនិងយុទ្ធសាស្រ្ត សំខាន់ៗនៃការងារ។ អ្នកឯកទេសធនធានមនុស្ស អាចរៀបចំការងារឡើងវិញ ដើម្បីលុបបំបាត់ការងារដែលលើស ហើយបញ្ចូលនូវទំនួលខុសត្រូវ ជាមូលដ្ឋាននៃ ការកំណត់អត្តសញ្ញាណមួយច្បាស់លាស់ នៃមុខងារថ្មីដែលទើបត្រូវបាន បង្កើត ឡើង និងពេលវេលាចំណាយសម្រាប់ការបង្កើតនោះ។ គោលបំណងជាមូលដ្ឋាន នៃការគ្រប់គ្រងធនធានមនុស្ស គឺដើម្បីផ្ដល់ នូវវត្តមានក្រុមមួយ ដែលចាំផ្ដល់ យោបល់ ជួយយកអាសារ នៅក្នុងចំណាត់តាំងមួយ។ ការគ្រប់គ្រងធនធានមនុស្ស មានផ្នែកសំខាន់ៗ ៤ គឺ ប្រតិបត្តិការ, អង្គការ, បុគ្គល និងសង្គម។
·         គោលដៅសង្គមៈ អ្នកគ្រប់គ្រងគម្រោង គួត្រូវរៀបចំដោយសីលធម៌ និងសហគមន៏ ដើម្បីស្របតាមការចង់បាន និងដោះស្រាយបញ្ហា កើតឡើងនៅក្នុងសង្គម ដែលនៅដំណាលគ្នានោះ ការកាត់បន្ថយនូវ ប្រសិទ្ធភាពអវិជ្ជមាន នៃបញ្ហាទាំងនេះទៅលើការចាត់តាំង។
·         គោលដៅអង្គភាពៈ ដើម្បីទទួលស្គាល់មុខងារ របស់អ្នកគ្រប់គ្រង គម្រោងម្នាក់ ដែលនៅក្នុងវិស័យគ្រប់គ្រងធនធានមនុស្ស នៅក្នុងការ បង្កើតនូវប្រសិទ្ធភាពដល់អង្គភាព។ និយាយឲ្យខ្លី ផ្នែកនេះមាន សារៈសំខាន់ សម្រាប់គោលបំណងតែមួយគត់ នៃផលប្រយោជន៏ ការចាត់តាំង និងការធានានូវដំណើរការរបស់ខ្លួន។
·         គោលដៅមុខងារៈ អ្នកគ្រប់គ្រងគម្រោង គួគ្រប់គ្រង និងធានាថា ផ្នែកបំពេញនូវសចក្ដីត្រូវការ នៃចំណាត់តាំងនៅក្នុងរបៀបមួយនឹងនរ និងម៉ាំមួន។
7.ទំនាក់ទំនងយុទ្ធសាស្រ្ដ និងគោលបំណងរបស់Apple
Apple បានកំណត់នូវគោលបំណងជាក់លាក់ សម្រាប់អ្នកគ្រប់គ្រងគម្រោង របស់ខ្លួន ដូចជា ការគ្រប់គ្រងផលប័ត្រ, ការធ្វើផែនការអាជីវកម្ម, ការធ្វើផែនការ គម្រោង និងប្រតិបត្តិ។ មាគ៌ាដ៏ល្អឥតខ្ចោះមួយ នៃសកម្មភាពទាំងនេះ ដឹកនាំទៅរក ផលប្រយោជន៏សំខាន់ៗ កើតពីយុទ្ធសាស្រ្ត ដែលចំនុចសំខាន់នៃ ការគ្រប់គ្រង គម្រោង ស្ដែងចេញពីការប្រមូលផ្ដុំ និងការប្រតិបត្តិរបស់សមាជិកក្រុម ត្រូវបង្កើត ឡើង ដោយអ្នកគ្រប់គ្រងគម្រោង។ នៅក្នុងករណីនេះការចាត់តាំង ក្ដោបក្ដាប់ សហគ្រាស និងការងារទាំងអស់ នៅក្នុងរបៀបមួយស្រដៀងគ្នា ដែលមិនស្រប តាមវិធីសាស្ដ្ររបស់សហគ្រិន និងល្បិចកល ដែលការចាត់តាំងប្រើ។ ហេតុដូចច្នេះ វិធីសាស្ត្រអាជីវកម្មរបស់សហគ្រាស ត្រូវផ្លាស់ប្ដូរទៅតាម ទិសដៅ ដែលពាក់ព័ន្ធ នឹងគម្រោងរបស់ខ្លួន។ ទាំងនោះកើតឡើងនៅពេល យុទ្ធសាស្រ្ដ អាជីវកម្ម របស់អង្គភាពត្រូវបកស្រាយទៅក្នុង គោលបំណងនៃគម្រោងតាមកម្រិត ដែលកង្វះ ខាតនូវជំនាញឯកទេស និងភាពដាច់ដោយឡែក បានកើនឡើង ជាច្រើនកម្រិត។
-ការជ្រើសរើស
ការជ្រើសរើស គឺជាការអនុវត្ត ភាពទាក់ទាញ ដើម្បីប្រមូលបេក្ខជនដែលអាច ទទួលយកបានសម្រាប់មុខដំណែងណាមួយ តាមរយៈវិធីពិសេសៗ ដូចជា ផ្ទាំងផ្សព្វផ្សាយ ការចាក់ផ្សាយ និងសេចក្ដីប្រកាសនានា។ Apple មានការជ្រើស រើសរបស់ខ្លួន តាមការអនុញ្ញាតរបស់ ADA (Americans Disabilities Act) ជាមួយនឹងសមភាពនៃការចំណាយ, សិទ្ធិពលរដ្ឋ, តម្លាភាពនៃការប្រជុំ និងច្បាប់នានា ដែល បង្កើតឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិច។ វាកម្រឃើញការកត់សម្គាល់ ដែល ក្រុមហ៊ុន Apple បង្ហាញពីសមត្ថភាពរបស់ខ្លួន នៅក្នុងការប្រជែង, ការកំណត់ម៉ាក ផលិតផលរបស់ខ្លួន, ការផ្សព្វផ្សាយ, ការលក់ និងការចែកចាយ, ឧបការីអតិថិជន, និងការជួល ឬការជ្រើសរើសបុគ្គលិក។
7.1 ចំណាប់ផ្ដើមនៃការជ្រើសរើស
នាយកផ្នែកធនធានមនុស្ស នៅឯការិយាល័យកណ្ដាលរបស់Apple នៅ ទីក្រុងCupertino បំពេញនូវឯកសារខាងក្រោម នៅមុនពេលមានសេចក្ដីប្រកាស សម្រាប់ មុខដំណែងមួយ៖
-ទម្រង់ស្នើរសុំការជ្រើសរើស
ការពណ៌នាពិការងារ
·         លំដាប់ការងារ និងលំដាប់ប្រាក់ខែ
·         សំណួរសម្រាប់ការសម្ភាសន៏
·         ឧបករណ៏វាយតម្លៃជំនាញ និងធ្វើតេស្ដ
·         លក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃបេក្ខជន
7.2សេចក្ដីប្រកាសសម្រាប់មុខដំណែង
នាយកដ្ឋានធនធានមនុស្ស ប្រកាសការបើកមុខដំណែង និងពង្រៀង ការ ផ្សព្វផ្សាយ។ ការពណ៌នាពីការងារ ត្រូវផ្សព្វផ្សាយទៅ ៣៤០ភ្នាក់ងារ, សាកល វិទ្យាល័យ និងអង្គភាពនានា។ ចំនួននៃការជួល ត្រូវគិតដល់ថ្លៃនៃ ការចំណាយ សម្រាប់ការផ្សព្វផ្សាយ។

7.3 ការផ្សព្វផ្សាយ
ការផ្សព្វផ្សាយ គឺជាប្រភពធនធានជាក់ស្ដែងមួយ សម្រាប់ប្រមូលបេក្ខជន
·         ប្រព័ន្ធបោះពុម្ភផ្សាយ, ការសែតរដ្ឋ ជាតិ តំបន់ និងទស្សនាវដ្ដី ព្រឹត្តប័ត្រសំខាន់ៗ។
·         ប្រព័ន្ធផ្សាយដទៃ វិទ្យុ ទូរទស្សន៏។
·         កិច្ចពិភាក្សា  ត្រូវតែបង្កើតឡើង ដើម្បីកំណត់នូវប្រព័ន្ធផ្សាយ ណាមួយ ដែលត្រូវប្រើ និងការផ្សព្វផ្សាយរបៀបណា ដែលគួ រៀបចំឡើងសម្រាប់ គោលដៅបេក្ខជនសមរម្យណាមួយ។ដោយទទួលបាននូវពាក្យស្នើរសុំគ្រប់គ្រាន់ ហើយចាប់ផ្ដើមដំណើរការ ពិនិត្យ សារឡើងវិញ បេក្ខជនត្រូវបាន ទទួលយក ឬបដិសេធ អាស្រ័យទៅលើមូលដ្ឋាន នៃគុណវឌ្ឍិ និងបទពិសោធន៏របស់ពួកគេ នៅក្នុងវិស័យគ្រប់គ្រងវិស្វ័កម្ម។ លក្ខខ័ណ្ឌវិនិច្ឆ័យ សម្រាប់ការជ្រើសរើសយក ត្រូវបានគេពិចារណា នៅមុនពេល ការសម្រាំងយកត្រូវធ្វើឡើង។ ការសម្រាំងយក ពេញលេញត្រូវប្រើប្រាស់នូវ លក្ខខ័ណ្ឌវិនិច្ឆ័យ នៃបទពិសោធន៏ និងការបំពេញការងារ ដែលយ៉ាងហោចណាស់ គេសម្ភាសន៏បេក្ខជន បីនាក់ ក្នុងពេលម្ដងៗ។
7.4  គណៈកម្មការ និងការសម្ភាសទល់មុខ
ការសម្ភាស រួមមានសំណួរដែលទាក់ទងនឹងការងារ ដែលគេផ្ដោតចំពោះ។ សមាជិកក្រុមអ្នកសម្ភាសន៏ត្រូវបំពេញទម្រង់វាយតម្លៃការសម្ភាស នៃបេក្ខជន ដែល ត្រូវបានសម្ភាសន៏នីមួយៗ ដែលត្រូវស្នើរទៅនាយកដ្ឋានធនធានមនុស្ស។ COO ពិនិត្យឡើងវិញ ចំពោះគណៈកម្មការស្រាវជ្រាវ នូវបុគ្គលិកដែលទើបជួលថ្មីទាំងអស់ សម្រាប់ដំណែងអ្នកគ្រប់គ្រងគម្រោង។
·          គម្រូសំណួរៈ
·         តើអ្វីដែលសំខាន់បំផុតសម្រាប់អ្នកនៅក្នុងការងារមួយ?
·         ហេតុអ្វីបានជាយើងគួតែជួលអ្នក?
·         តើអ្វីខ្លះជាចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក?
·          វិធីសាស្ដ្រក្នុងការសម្ភាសៈ
·         តើអ្នកស្គាល់ OS 9 ច្បាស់ ឬទេ?
·         ប្រសិនបើអតិថិជនស្នើរសុំអ្នកឲ្យបញ្ជូនបទចម្រៀង ពី iPod របស់ពួកគេទៅកាន់កុំព្យូទ័រ តើអ្នកនិយាយថា យ៉ាងដូច ម្ដេច?
·         តើអ្នកឆ្លើយតបរបៀបណា ទៅកាន់អតិថិជនម្នាក់ ដែល ចង់ចែករំលែកបទចម្រៀងជាមួយមិត្តភក្ដិរបស់គេ តាម រយៈ iTunes ?
8.3 ការត្រួតពិនិត្យឯកសារយោង
នៅមុនពេលការស្នើសុំមួយត្រូវបានបង្កើតឡើង ដើម្បីជ្រើសរើសយកបេក្ខជន ការត្រួតពិនិត្យឯកសារយោងចាំបាច់ត្រូវធ្វើឡើង ដោយអ្នកគ្រប់គ្រង ការជួល បុគ្គលិក។ អ្នកគ្រប់គ្រងនេះ នឹងទំនាក់ទំនងទៅកាន់អ្នកធានាទាំងអស់ ដើម្បីបំពេញ នូវការត្រួតពិនិត្យឯកសារយោងរបស់បេក្ខជន។
·         ឯកសារយោងពីសាលា
·         ឯកសារយោងការងារពីមុន
·         ឯកសារយោងហិរញ្ញវត្ថុ
·         លិខិតថ្កោលទោស
·         ឯកសារយោងផ្ទាល់ខ្លួន
8.4 ការពិនិត្យការយល់ព្រមសារឡើងវិញ
នៅគ្រាដែលបេក្ខជនណាម្នាក់ត្រូវបានជ្រើសរើស ដោយអ្នកគ្រប់គ្រងផ្នែក ឯកសារជាក់លាក់ ដែលត្រូវធ្វើការវាយតម្លៃ នឹងត្រូវបានបញ្ជូនទៅ អ្នកគ្រប់គ្រង ធនធានមនុស្ស គឺ៖
·         សំណើរទម្រង់ជ្រើសរើស ផ្ដល់នូវលក្ខខ័ណ្ឌគ្រប់គ្រាន់
·         របាយការណ៏យល់ព្រមពីសកម្មភាពជាវិជ្ជមាន
·         ភាពសមហេតុផល នៅពីក្រោយការជ្រើសរើសយកបេក្ខជន ចុងក្រោយ។
9. ការធ្វើតេស្ដវេជ្ជសាស្ដ្រ (ការពិនិត្យសុខភាព)
បេក្ខជនត្រូវតែអត់ទ្រាំ នឹងការធ្វើតេស្ដវាយតម្លៃរាងកាយ។ ជារឿយៗ ការងារ ត្រូវផ្ដល់ឲ្យបេក្ខជនម្នាក់ ដែលត្រូវបានអះអាងថា រាងកាយម៉ាំមួន និងមាន សុខភាពល្អ បន្ទាប់ពីការធ្វើតេស្ដ។ ការត្រួតពិនិត្យ ឬធ្វើតេស្ដរាងកាយ ត្រូវបានធ្វើ ឡើងក្នុងគោលបំណងដូចខាងក្រោម៖
·         ដើម្បីរកមើល ថាតើបុគ្គលនោះមានផ្ទុកជំងឺឆ្លង ឬទេ។
·         ដើម្បីពិចារណា ថាតើបេក្ខជនសមស្រប នឹងបំពេញការងារ នោះទេ។
·         ដើម្បីពិចារណា ថាតើសមត្ថភាពរាងកាយល្អ ឬទេ ដែលខុសប្លែក ពីភាពជោគជ័យ និងបរាជ័យរបស់និយោជិត។
·         ការពិនិត្យវេជ្ជសាស្ដ្រ ការពារបេក្ខជនពីការបំពេញការងារ ដែល បង្កគ្រោះថ្នាក់ដល់សុខភាពរបស់គេ
9. ការណាត់ជួបបេក្ខជន
នាយកដ្ឋានជ្រើសរើសបុគ្គលិក បញ្ជូនបែបបទសម្រាប់ ការណាត់ជួបក្រៅ សាលា ទៅឲ្យនាយកដ្ឋានធនធានមនុស្ស។ អ្នកគ្រប់គ្រងគម្រោង ដែលទើប ជួល មកថ្មីត្រូវតែបំពេញ នូវរាល់ទម្រង់បែបបទ ហើយប្រគល់ឲ្យនាយកដ្ឋាន គ្រប់គ្រង ធនធានមនុស្សវិញ នៅមុនពេលចូលធ្វើការ។ លំណែនាំពីការងារ នឹងមិនអាច ធ្វើទៅបានដរាបណា ទម្រង់បែបបទទាំងនេះមិនទាន់បានបំពេញ។
9.1ការណែនាំពីកម្មវិធី
ការណែនាំពីកម្មវិធី ផ្ដល់នូវការបង្ហាញពីផែនការការងារ, អង្គភាព, និង បរិយាកាសអាជីវកម្ម។ វាគឺជាផ្នែកដ៏សំខាន់មួយ នៃការជ្រើសរើស ដូចដែលវាផ្ដល់ នូវភាពស្គាល់ច្បាស់ នូវបទបញ្ជា និងការទទួលខុសត្រូវ ជាមួយនឹងតួនាទី និង បទដ្ឋាន នៃវប្បធម៌របស់អង្គភាព។ ការណែនាំពីកម្មវិធីត្រូវបានរកឃើញ ដើម្បីជា ជំនួយសម្រាប់បង្កើន ការចូលរួមក្នុងសង្គម និងបង្កើនការប្ដេជ្ញារបស់អង្គភាព។ ជួយកាត់បន្ថយ នូវកម្រិតនៃភាពតានតឹងរបស់បុគ្គលិកថ្មី និងជួយពួកគេ ដើម្បី ទំលាប់តាមបទបញ្ជាថ្មីបានឆាប់រហ័ស។ Apple ប្រើប្រាស់ប្រព័ន្ធជិតស្និទ្ធ ដែលជា មធ្យោបាយភ្ជាប់ទំនាក់ទំនង នៅរាល់បុគ្គលិកថ្មី ជាមួយបុគ្គលិកចាស់ ដែលបន្ទាប់ មកបានជួយពួកគេ ដើម្បីទម្លាប់បានជាមួយកន្លែងការងារ។
ការគ្រប់គ្រងតម្លៃការងារ
តម្លៃការងារសំដៅដល់ប្រាក់ខែដែលត្រូវផ្ដល់ឲ្យបុគ្គលិកម្នាក់ៗ សម្រាប់ការ បំពេញការងាររបស់គេ, ការប្រឹងប្រែង និងសេវាកម្មរបស់គេ។ ការបូកសរុប តម្លៃការងារ សំដៅដល់របៀបទាំងអស់ នៃការផ្ដល់ប្រាក់ខែ និងថ្លៃទឹកតែ និងគ្រឿង លើកទឹកចិត្ត ដែលអាចជាប្រាក់ ឬមិនមែនជាប្រាក់ ហើយទាំងអស់នោះ ត្រូវផ្ដល់ ទៅឲ្យបុគ្គលិក។ តម្លៃការងារមាន ពីរប្រភេទ  គឺតម្លៃការងារដោយផ្ទាល់ មានរង្វាន់ជាសាច់ប្រាក់ ដូចជាប្រាក់ខែ ឬវត្ថុមានតម្លៃដទៃទៀត ហើយតម្លៃការងារ មិនផ្ទាល់នោះគឺ រង្វាន់មិនមែនជាប្រាក់ ដូចជាសំណង ឬសេវាកម្មផ្សេងទៀត ដែលថ្វីត្បិតមានប្រភពដើមជាប្រាក់ នៅមិនអាចទទួលក្នុងទម្រង់ជាប្រាក់។ ទោះបី ផលប្រយោជន៏ទាំងនេះ អាចត្រូវបានដោះដូរជាប្រាក់ក៏ដោយ។ យុទ្ធសាស្ដ្រ និង គោលការណ៏ ចាំបាច់ត្រូវតែអនុវត្ត សម្រាប់ភាពត្រឹមត្រូវមួយ និងប្រព័ន្ធគ្រប់គ្រង ការផ្ដល់រង្វាន់ដែលមានតុល្យភាព ជាទីដែលការផ្ដល់រង្វាន់នឹងត្រូវមានភាពយុត្តិធម៌ និងផ្លាស់ប្ដូរដោយសារភាពលំអៀងនោះទេ។

9.2 មធ្យោបាយក្នុងការកំណត់អត្រាប្រាក់បៀវត្សន៏
·         ប្រមូលយកកិច្ចព្រមព្រៀង (EBAs)
·         ការណាត់ជួបជាលក្ខណៈបុគ្គល (AWAs ឬកិច្ចសន្យាតាមផ្លូវច្បាប់)
·         រង្វាន់
9.3 ការសម្រេចចិត្តពីអត្រាប្រាក់បៀវត្សន៏
·         ការវាស់ស្ទង់ប្រាក់ខែៈ ការវាស់ស្ទង់ប្រាក់ខែរបស់រដ្ឋាភិបាល និង ផ្នែកពាណិជ្ជកម្ម ផ្ដល់នូវពត៌មានដ៏មានប្រយោជន៏។
·         ការវាយតម្លៃការងារៈ ពិចារណាពី “worth” “value” នៃការងារ តាម រយៈការប្រៀបធៀបជាប្រព័ន្ធ នៃទំនាក់ទំនងការងារមួយ ជាមួយ ផ្នែកដទៃទៀត។
·         ការកំណត់ការងារជាក្រុម ទៅក្នុងកម្រិតប្រាក់បៀវត្សន៏មួយៈ បន្ទាប់ ពីការពិចារណា នូវតម្លៃដែលពាក់ព័ន្ធ នឹងការងារនីមួយៗ ត្រូវបាន កំណត់ជាក្រុម ទៅក្នុងកម្រិតប្រាក់បៀវត្សន៏។ កម្រិតប្រាក់បៀវត្ស មួយ ត្រូវបានបង្កើតឡើង ទៅលើការវាយតម្លៃការងារ ជាការងារ ពិបាក ឬសំខាន់។
·         ការកំណត់ថ្លៃទៅលើកម្រិតប្រាក់បៀវត្សន៏ៈ អត្រាប្រាក់បៀវត្សន៏ត្រូវ កំណត់តាមកម្រិតបៀវត្សន៏នីមួយ។
ផែនការតម្លៃការងារ សម្រាប់ក្រុមហ៊ុន Apple ត្រូវបានធ្វើឡើងអាស្រ័យ លើ គោលការណ៏ ៤ចំនុចៈ
·         ប្រាក់ខែ
·         ទំនុកចិត្ត
·         ឋានានុក្រមមួយចំនួន
·         ថ្លៃសម្រាប់ការបំពេញការងារ (PFP)
ក្រុមហ៊ុន Apple មាននូវគោលការណ៏ផ្ដល់តម្លៃការងារ ដែលមានតុល្យភាព ដ៏ល្អប្រសើរបំផុតមួយ នៅក្នុងសាជីវកម្មបច្ចុប្បន្ន។ គេបានបង្កើតឡើងដ៏ល្អបំផុត ជាក្រុមហ៊ុនរបស់និយោជិត, ជាកន្លែងផ្ដល់ប្រាក់ខែល្អ, មានការធានារ៉ាប់រង និងបាន បង្កើតកម្មវិធីផ្ដល់ប្រាក់បំណាច់ យ៉ាងល្អមួយ វាប្រៀបដូចជាអង្គភាពមួយដែលមាន តុល្យភាព និងយុត្តិធម៌ សម្រាប់បុគ្គលិករបស់ខ្លួន។ តម្លៃការងារសំដៅដល់ ផែនការណ៏ផ្ដល់តំហែរក្សាផ្សេងៗ កំណែទម្រង់សុខភាព និងសុវត្ថិភាព។ ជាងនេះ ទៅទៀត Apple អនុញ្ញាតិឲ្យបុគ្គលិករបស់ខ្លួន បង់ប្រាក់រំលួសសម្រាប់ទំនិញ ដែល បានទិញពីក្រុមហ៊ុន និងជាមួយគ្រឿងលើកទឹកចិត្ត ដូចជា ការចំណាយ សម្រាប់ វិស្សមកាល ហើយនឹងការអប់រំផ្សេងៗ ដែលទាក់ទងនឹងគ្រឿងម៉ាស៊ីន។
សនិទានភាព ដែលនៅពីក្រោយកម្មវិធីផ្ដល់សំណងទូទាត់៖
·         ជម្រុញ និងស្រូបទាញ ការរួមបញ្ចូលបុគ្គលិក ទៅជាក្រុម ដែល បានកំណត់។
·         ជម្រុញបុគ្គលិករបស់ខ្លួនដើម្បីសម្រេចបាន នូវកិច្ចខិតខំប្រឹងប្រែង និងប្រសិទ្ធភាពរបស់ពួកគេ នៅក្នុងរបៀបមួយច្បាស់លាស់។
·         ពង្រឹងបទដ្ឋានយុទ្ធសាស្រ្ដរបស់អង្គភាព និងគោលការណ៏ និងប្រព័ន្ធ ប្រតិបត្តិការដែលបានកំណត់ នៅក្នុងអង្គភាព។
·         មានភាពយុត្តិធម៌ និងមិនលំអៀង ចំពោះបុគ្គលិករបស់ខ្លួន
·         បង្កើតជាទម្លាប់ និងរយៈពេលបើកប្រាក់ខែ និងជម្រះបញ្ជី

សេចក្ដីសន្និដ្ឋាន
        សាជីវកម្ម Apple Inc. ជាក្រុមហ៊ុនដ៏ធំមួយ នៅលើពិភពលោក។ ការរីក ចម្រើនពីមួយថ្ងៃ ទៅមូយថ្ងៃ ដោយទទួលបាននូវ ការពេញនិយមប្រើប្រាស់ ផលិតផលគ្រប់ប្រភេទរបស់ Apple។ ប្រតិបត្តិការគ្រប់គ្រងគ្រប់ផ្នែកនីមួយៗ ពិតជា មានសារៈសំខាន់ ក្នុងការជួយជម្រុញ ដំណើរការអាជីវកម្ម ឲ្យទទួលជោគជ័យ ដូចពេលនេះ។ ក្នុងនោះការគ្រប់គ្រងធនធានមនុស្ស ក៏មានឥទ្ធិពលទៅលើការរីកចម្រើននេះដែរ។ ការរៀបចំចាត់ចែង ដឹកនាំ និងជ្រើសរើសរកអ្នកមានសមត្ថភាពមកបម្រើការ ហើយប្រើប្រាស់ពួកគេ បានចំគោលដៅ ជាតួនាទីរបស់ផ្នែកគ្រប់គ្រងធនធានមនុស្ស។ ជាក់ស្ដែងណាស់ បើគ្មានធនធានមនុស្ស គ្មានការរៀបចំ និងដឹកនាំ និងប្រើប្រាស់ នូវធនធានដែលទទួលបាន ក្រុមហ៊ុនម្ដេចនឹងមានភាពរីកចម្រើនដូចពេលនេះ។ តាមការស្រាវជ្រាវកន្លងមក ក្រុមហ៊ុន Apple បានទទួលជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងដំណើរការ ជ្រើសរើសបុគ្គលិក ការសម្រាំងយកអ្នកមានសត្ថភាពពិតប្រាកដ ការប្រើប្រាស់ពួកគេ បានត្រឹមត្រូវ ចំគោលដៅ និងអស់ពីលទ្ធភាព។ តម្លាភាពនៅក្នុងការជ្រើសរើសបុគ្គលិក គោលការណ៏ដែលបុគ្គលិកម្នាក់ៗត្រូវតែគោរពតាម ការផ្ដល់ប្រាក់បៀវត្សន៏ដល់បុគ្គលិក និងរង្វាន់លើកទឹកចិត្តដទៃទៀត ជាកម្លាំងក្នុងការជម្រុញឲ្យបុគ្គលិកពេញចិត្តនឹងការងាររបស់ខ្លួន ហើយខិតខំបំពេញការងារនោះដោយយកចិត្តទុកដាក់ និងអស់ពីសមត្ថភាព។




                                                  

0 comments:

Post a Comment